២ ធីម៉ូថេ 3:6-12 KHOV

6 ដ្បិត​មនុស្ស​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​គេ ទាំង​ល្បួង​នាំ​ពួក​ស្រីៗ​ដែល​ល្ងង់​ឲ្យ​ឈ្លក់​ចិត្ត ដែល​ស្ត្រី​ទាំង​នោះ​ផ្ទុក​ធ្ងន់ ដោយ​អំពើ​បាប​ហើយ ក៏​បណ្តោយ​តាម​សេចក្តី​ប៉ង‌ប្រាថ្នា​ផ្សេងៗ

7 គេ​រៀន​ជានិច្ច ប៉ុន្តែ ពុំ​អាច​នឹង​ចេះ​ដល់​ថ្នាក់​នៃ​សេចក្តី​ពិត​ឡើយ

8 គេ​ជា​អ្នក​ទាស់​ទទឹង​នឹង​សេចក្តី​ពិត បែប​ដូច​ជា​យ៉ានេស និង​យ៉ាម‌ប្រេសបាន​ទាស់​ទទឹង​នឹង​លោក​ម៉ូសេ​ដែរ គឺ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ឯ​សេចក្តី​ជំនឿ

9 ប៉ុន្តែ គេ​មិន​មាន​សេចក្តី​ចំរើន​ជឿន​ឡើង​ទៅ​មុខ​ទៀត​ទេ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្តី​ខ្លៅ‌ល្ងង់​របស់​គេ​ជា​យ៉ាង​ច្បាស់ ដូច​ជា​បាន​ឃើញ​សេចក្តី​ខ្លៅ​ល្ងង់​របស់​អ្នក​ទាំង​២​នោះ​ដែរ។

10 តែ​ចំណែក​អ្នក អ្នក​បាន​ស្គាល់​គ្រប់​សេចក្តី​ដែល​ខ្ញុំ​បង្រៀន កិរិយា​ដែល​ប្រព្រឹត្ត និង​បំណង​ចិត្ត សេចក្តី​ជំនឿ សេចក្តី​អត់‌ធ្មត់ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់‌ខ្ជួន​របស់​ខ្ញុំ​ហើយ

11 ព្រម​ទាំង​ការ​ដែល​គេ​បៀត​បៀន​ដល់​ខ្ញុំ និង​សេចក្តី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់‌ទី‌យ៉ូក ក្រុង​អ៊ីកូនាម និង​ក្រុង​លីស្ត្រា ក៏​ស្គាល់​សេចក្តី​បៀត​បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ​ទ្រ​នោះ​ដែរ តែ​ក្នុង​ការ​ទាំង​នោះ ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​វិញ

12 ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ