8 គេជាអ្នកទាស់ទទឹងនឹងសេចក្តីពិត បែបដូចជាយ៉ានេស និងយ៉ាមប្រេសបានទាស់ទទឹងនឹងលោកម៉ូសេដែរ គឺជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងឯសេចក្តីជំនឿ
9 ប៉ុន្តែ គេមិនមានសេចក្តីចំរើនជឿនឡើងទៅមុខទៀតទេ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្តីខ្លៅល្ងង់របស់គេជាយ៉ាងច្បាស់ ដូចជាបានឃើញសេចក្តីខ្លៅល្ងង់របស់អ្នកទាំង២នោះដែរ។
10 តែចំណែកអ្នក អ្នកបានស្គាល់គ្រប់សេចក្តីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត និងបំណងចិត្ត សេចក្តីជំនឿ សេចក្តីអត់ធ្មត់ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ
11 ព្រមទាំងការដែលគេបៀតបៀនដល់ខ្ញុំ និងសេចក្តីទុក្ខលំបាករបស់ខ្ញុំដែរ ជាការដែលកើតដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា ក៏ស្គាល់សេចក្តីបៀតបៀនជាយ៉ាងណា ដែលខ្ញុំទ្រាំទ្រនោះដែរ តែក្នុងការទាំងនោះ ព្រះអម្ចាស់ទ្រង់បានប្រោសឲ្យខ្ញុំរួចវិញ
12 ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ
13 ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង
14 តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្តីនោះពីអ្នកណា