11 អ្នកស្ងួនភ្ងាអើយ ចូរត្រាប់តាមសេចក្តីល្អ កុំឲ្យតាមសេចក្តីអាក្រក់ឲ្យសោះ អ្នកណាដែលប្រព្រឹត្តល្អ នោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះមិនបានឃើញព្រះឡើយ
12 មនុស្សទាំងអស់ ព្រមទាំងសេចក្តីពិត ក៏ធ្វើបន្ទាល់យ៉ាងល្អពីអ្នកដេមេទ្រាស យើងខ្ញុំក៏ធ្វើបន្ទាល់ដែរ ហើយអ្នករាល់គ្នាដឹងថា សេចក្តីបន្ទាល់របស់យើង នោះពិតប្រាកដមែន។
13 ខ្ញុំមានសេចក្តីជាច្រើននឹងសរសេរផ្ញើមក តែមិនចង់សរសេរដោយស្លាបប្រកា និងទឹកខ្មៅទេ
14 ដោយខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នាយ៉ាងឆាប់ ហើយនឹងនិយាយដោយផ្ទាល់មាត់វិញ
15 សូមឲ្យអ្នកបានប្រកបដោយសេចក្តីសុខ ពួកសំឡាញ់ខាងណោះ គេជំរាបសួរមកអ្នក សូមជំរាបសួរដល់ពួកសំឡាញ់ខាងណេះ តាមឈ្មោះគេរៀងខ្លួនផង។:៚