ភីលីព 1:9-15 KCB

9 ខ្ញុំ​អធិស្ឋាន​បែប​នេះ​ថា​ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រាជ្ញា​ និង​ការ​យល់​ដឹង​គ្រប់​បែប​យ៉ាង​

10 នោះ​អ្នក​រាល់គ្នា​ចេះ​សង្កេត​សេចក្ដី​ផ្សេងៗ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​

11 ទាំង​បាន​ពេញ​ដោយ​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​សម្រាប់​ការ​សរសើរ​តម្កើង​ និង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​

12 បងប្អូន​អើយ!​ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ហេតុការណ៍​ទាំងឡាយ​ដែល​កើត​ឡើង​ចំពោះ​ខ្ញុំ​ បាន​ធ្វើ​ឲ្យ​ដំណឹង​ល្អ​កាន់​តែ​រីក​ចម្រើន​ឡើង​

13 ដូច្នេះ​ហើយ​បាន​ជា​ក្នុង​បន្ទាយ​ទ័ព​ទាំង​មូល​ និង​អ្នក​ទាំង​អស់​ផ្សេង​ទៀត​បាន​ដឹង​ច្បាស់​អំពី​ការ​ជាប់​ចំណង​របស់​ខ្ញុំ​ដោយសារ​ព្រះគ្រិស្ដ​

14 ហើយ​ដោយសារ​ការ​ជាប់​ចំណង​របស់​ខ្ញុំ​នេះ​ បងប្អូន​ភាគ​ច្រើន​បាន​ជឿជាក់​លើ​ព្រះអម្ចាស់​ ហើយ​កាន់តែ​ហ៊ាន​ប្រកាស​ព្រះបន្ទូល​ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ‍។​

15 មាន​មនុស្ស​មួយ​ចំនួន​ប្រកាស​អំពី​ព្រះគ្រិស្ដ​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​ និង​ការ​ឈ្លោះ​ប្រកែក​មែន​ ប៉ុន្ដែ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ពិត​ជា​ប្រកាស​ដោយ​ព្រោះ​បំណង​ល្អ​