18 ដ្បិតខ្ញុំតែងតែប្រាប់អ្នករាល់គ្នាជាញឹកញាប់ ហើយនៅពេលនេះខ្ញុំសូមប្រាប់ទាំងស្រក់ទឹកភ្នែកម្ដងទៀតថា មានមនុស្សច្រើនណាស់ដែលរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ
19 ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ
20 ប៉ុន្ដែយើងជារាស្រ្ដស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំព្រះអង្គសង្គ្រោះដែលយាងមកពីទីនោះដែរ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ
21 ដែលនឹងផ្លាស់ប្រែរូបកាយថោកទាបរបស់យើងឲ្យត្រលប់ដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គដោយអានុភាពរបស់ព្រះអង្គ ដែលធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ។