4 ចូរអរសប្បាយនៅក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង!
5 ចូរឲ្យមនុស្សទាំងអស់ស្គាល់ចិត្ដស្លូតបូតរបស់អ្នករាល់គ្នាចុះ។ ព្រះអម្ចាស់នៅជិតបង្កើយ។
6 ចូរកុំខ្វល់ខ្វាយអ្វីឡើយ ផ្ទុយទៅវិញ គ្រប់ការទាំងអស់ ចូរទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាដោយសេចក្ដីអធិស្ឋាន និងការទូលអង្វរ ទាំងអរព្រះគុណផង
7 នោះសេចក្ដីសុខសាន្ដរបស់ព្រះជាម្ចាស់ដែលវិសេសលើសអស់ទាំងគំនិតរបស់មនុស្សនឹងការពារចិត្ដគំនិតរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដយេស៊ូ។
8 នៅទីបញ្ចប់នេះ បងប្អូនអើយ! សេចក្ដីណាដែលពិត សេចក្ដីណាដែលគួរគោរព សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានកេរ្តិ៍ឈ្មោះល្អ បើមានសេចក្ដីល្អ ឬសេចក្ដីគួរសរសើរណាមួយ ចូរពិចារណាអំពីសេចក្ដីទាំងនោះចុះ
9 ហើយសេចក្ដីទាំងឡាយដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងបានឃើញនៅក្នុងខ្ញុំ ចូរអ្នករាល់គ្នាធ្វើតាមចុះ នោះព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងគង់ជាមួយអ្នករាល់គ្នា។
10 ខ្ញុំមានអំណរក្នុងព្រះអម្ចាស់ណាស់ដែលអ្នករាល់គ្នាបានគិតដល់ខ្ញុំជាថ្មីនៅទីបំផុតនេះ ដ្បិតអ្នករាល់គ្នាពិតជាបានគិតដល់ខ្ញុំមែន ប៉ុន្ដែអ្នករាល់គ្នាគ្មានឱកាស