8 នៅទីបញ្ចប់នេះ បងប្អូនអើយ! សេចក្ដីណាដែលពិត សេចក្ដីណាដែលគួរគោរព សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានកេរ្តិ៍ឈ្មោះល្អ បើមានសេចក្ដីល្អ ឬសេចក្ដីគួរសរសើរណាមួយ ចូរពិចារណាអំពីសេចក្ដីទាំងនោះចុះ
9 ហើយសេចក្ដីទាំងឡាយដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងបានឃើញនៅក្នុងខ្ញុំ ចូរអ្នករាល់គ្នាធ្វើតាមចុះ នោះព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងគង់ជាមួយអ្នករាល់គ្នា។
10 ខ្ញុំមានអំណរក្នុងព្រះអម្ចាស់ណាស់ដែលអ្នករាល់គ្នាបានគិតដល់ខ្ញុំជាថ្មីនៅទីបំផុតនេះ ដ្បិតអ្នករាល់គ្នាពិតជាបានគិតដល់ខ្ញុំមែន ប៉ុន្ដែអ្នករាល់គ្នាគ្មានឱកាស
11 ខ្ញុំនិយាយបែបនេះមិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំចេះស្កប់ចិត្តនៅគ្រប់កាលៈទេសៈទាំងអស់
12 ខ្ញុំស្គាល់ភាពទ័លក្រជាយ៉ាងណា ហើយភាពហូរហៀរជាយ៉ាងណា គឺខ្ញុំចេះរស់គ្រប់កាលៈទេសៈទាំងអស់ មិនថាពេលឆ្អែត ពេលឃ្លាន ពេលហូរហៀរ ឬពេលខ្វះខាតទេ។
13 ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់ដោយសារព្រះអង្គដែលចម្រើនកម្លាំងដល់ខ្ញុំ
14 លើសពីនេះ អ្នករាល់គ្នាបានរួមចំណែកជាមួយខ្ញុំយ៉ាងប្រសើរ នៅពេលខ្ញុំមានសេចក្ដីវេទនា។