7 ប្អូនអើយ! ខ្ញុំមានអំណរ និងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះពួកបរិសុទ្ធបានធូរស្បើយក្នុងចិត្តដោយសារអ្នក។
8 ដូច្នេះ ទោះបីខ្ញុំជឿជាក់យ៉ាងខ្លាំងនៅក្នុងព្រះគ្រិស្ដថាអាចបង្គាប់អ្នកឲ្យធ្វើអ្វីដែលត្រូវធ្វើក៏ដោយ
9 ក៏ខ្ញុំសូមអង្វរអ្នកដោយសេចក្ដីស្រឡាញ់ដែរ ដ្បិតប៉ូលខ្ញុំជាមនុស្សចាស់ ហើយឥឡូវនេះក៏ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូទៀត
10 ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ ឈ្មោះអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលខ្ញុំជាប់ចំណង
11 កាលពីដើម អូនេស៊ីមគ្មានប្រយោជន៍សម្រាប់អ្នកទេ ប៉ុន្ដែឥឡូវនេះគាត់មានប្រយោជន៍ទាំងសម្រាប់អ្នក និងខ្ញុំ។
12 ខ្ញុំបានចាត់គាត់ដែលជាដួងចិត្ដរបស់ខ្ញុំឲ្យត្រលប់មកឯអ្នកវិញ
13 ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំណាស់ ដើម្បីឲ្យគាត់បម្រើខ្ញុំជំនួសអ្នកក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ