22 ប៉ុន្ដែខ្ញុំដឹងថា ការអ្វីដែលព្រះអង្គសូមពីព្រះជាម្ចាស់ ព្រះជាម្ចាស់មុខជាប្រទានឲ្យព្រះអង្គមិនខាន សូម្បីតែឥឡូវនេះក៏ដោយ»
23 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ប្អូនប្រុសរបស់អ្នកនឹងរស់ឡើងវិញ»
24 នាងម៉ាថាទូលទៅព្រះអង្គថា៖ «ខ្ញុំដឹងហើយថា នៅក្នុងការរស់ឡើងវិញនៅថ្ងៃចុងក្រោយ ប្អូនប្រុសរបស់ខ្ញុំនឹងរស់ឡើងវិញ»
25 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ហើយក៏ដោយ នឹងរស់ឡើងវិញ
26 ឯអស់អ្នកដែលនៅស់ ហើយជឿលើខ្ញុំ អ្នកនោះនឹងមិនស្លាប់អស់កល្បជានិច្ច តើអ្នកជឿសេចក្ដីនេះទេ?»
27 នាងទូលទៅព្រះអង្គថា៖ «ចាស៎ ព្រះអម្ចាស់ ខ្ញុំជឿថា ព្រះអង្គជាព្រះគ្រិស្ដ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលត្រូវយាងមកក្នុងពិភពលោកនេះ»។
28 ពេលនាងបាននិយាយដូច្នោះហើយ ក៏ទៅហៅនាងម៉ារា ជាប្អូនស្រីរបស់នាងដោយស្ងាត់ៗថា៖ «លោកគ្រូមកដល់ហើយ លោកគ្រូបានហៅប្អូន»។