យ៉ូហាន 11:23-29 KCB

23 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ប្អូន​ប្រុស​របស់​អ្នក​នឹង​រស់​ឡើង​វិញ»​

24 នាង​ម៉ាថា​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ខ្ញុំ​ដឹង​ហើយ​ថា​ នៅ​ក្នុង​ការ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​ ប្អូន​ប្រុស​របស់​ខ្ញុំ​នឹង​រស់​ឡើង​វិញ»​

25 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ​ ហើយ​ជា​ជីវិត​ អ្នកណា​ជឿ​លើ​ខ្ញុំ​ ទោះបី​ស្លាប់​ហើយ​ក៏​ដោយ​ នឹង​រស់​ឡើង​វិញ​

26 ឯ​អស់​អ្នក​ដែល​នៅស់​ ហើយ​ជឿ​លើ​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ស្លាប់​អស់កល្ប​ជានិច្ច​ តើ​អ្នក​ជឿ​សេចក្ដី​នេះ​ទេ?»​

27 នាង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ចាស៎​ ព្រះអម្ចាស់​ ខ្ញុំ​ជឿ​ថា​ ព្រះអង្គ​ជា​ព្រះគ្រិស្ដ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដែល​ត្រូវ​យាង​មក​ក្នុង​ពិភពលោក​នេះ»។​

28 ពេល​នាង​បាន​និយាយ​ដូច្នោះ​ហើយ​ ក៏​ទៅ​ហៅ​នាង​ម៉ារា​ ជា​ប្អូន​ស្រី​របស់​នាង​ដោយ​ស្ងាត់ៗ​ថា៖​ «លោកគ្រូ​មក​ដល់​ហើយ​ លោកគ្រូ​បាន​ហៅ​ប្អូន»។​

29 ពេល​នាង​ម៉ារា​បាន​ឮ​ដូច្នេះ​ ក៏​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ ហើយ​ទៅ​ជួប​ព្រះអង្គ​