យ៉ូហាន 11:32-38 KCB

32 ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ព្រះយេស៊ូ​គង់​នៅ​ ហើយ​ឃើញ​ព្រះអង្គ​ នាង​ក៏​ក្រាប​ទៀប​បាទា​ព្រះអង្គ​ ទាំង​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​បាន​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ទេ»​

33 ពេល​ព្រះយេស៊ូ​ឃើញ​នាង​ម៉ារា​ និង​ពួក​ជនជាតិ​យូដា​ដែល​មក​ជាមួយ​នាង​យំ​ដូច្នេះ​ ព្រះអង្គ​ក៏​រំជួល​ចិត្ដ​ ហើយ​ច្រួលច្របល់​ក្នុង​វិញ្ញាណ​យ៉ាង​ខ្លាំង​

34 ក៏​មាន​បន្ទូល​សួរ​ថា៖​ «តើ​អ្នក​រាល់គ្នា​ដាក់​សព​របស់​គាត់​នៅ​ឯណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ទៅ​មើល​ចុះ»​

35 ព្រះយេស៊ូ​ក៏​សម្រក់​ទឹកភ្នែក​

36 ដូច្នេះ​ ពួក​ជនជាតិ​យូដា​ក៏​និយាយ​ថា៖​ «មើល៍​ គាត់​ស្រឡាញ់​ឡាសារ​ណាស់!»​

37 ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​និយាយ​ថា៖​ «អ្នក​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​មនុស្ស​ខ្វាក់​ភ្លឺ​ តើ​គាត់​អាច​ឃាត់​មនុស្ស​នេះ​មិន​ឲ្យ​ស្លាប់​បាន​ដែរ​ទេ​ឬ?»​

38 ព្រះយេស៊ូ​ក៏​យាង​ទៅ​ដល់​ផ្នូរ​ ទាំង​រំជួល​ចិត្ដ​ម្ដង​ទៀត។​ ផ្នូរ​នោះ​ជា​រូង​ភ្នំ​ ហើយ​មាន​ថ្ម​មួយ​បិទ​សន្ធប់​ជាប់​