4 ប៉ុន្ដែពេលព្រះយេស៊ូឮដូច្នេះ ព្រះអង្គមានបន្ទូលថា៖ «ជំងឺនេះមិនដល់ស្លាប់ទេ គឺសម្រាប់ជាសិរីរុងរឿងរបស់ព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានតម្កើងឡើងដោយសារជំងឺនេះ»។
5 ព្រះយេស៊ូស្រឡាញ់ឡាសារ នាងម៉ាថា និងប្អូនស្រីរបស់នាងណាស់
6 ដូច្នេះពេលព្រះអង្គឮថា គាត់ឈឺ ព្រះអង្គក៏គង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត
7 ក្រោយមកព្រះអង្គមានបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរយើងត្រលប់ទៅស្រុកយូដាវិញ»។
8 ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូ ពួកជនជាតិយូដាទើបតែរកគប់លោកគ្រូ តើលោកគ្រូគិតទៅទីនោះទៀតឬ?»
9 ព្រះយេស៊ូឆ្លើយថា៖ «តើនៅពេលថ្ងៃមិនមានដប់ពីរម៉ោងទេឬ? បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ
10 ប៉ុន្ដែបើអ្នកណាដើរនៅពេលយប់ អ្នកនោះត្រូវជំពប់ជើងហើយ ព្រោះគ្មានពន្លឺនៅក្នុងអ្នកនោះទេ»។