40 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់អ្នកទេឬថា បើអ្នកជឿ នោះអ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់?»
41 ដូច្នេះគេក៏យកថ្មចេញ ហើយព្រះយេស៊ូងើបព្រះនេត្រឡើង ទាំងមានបន្ទូលថា៖ «ឱព្រះវរបិតាអើយ! ខ្ញុំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គស្តាប់ខ្ញុំ
42 ខ្ញុំដឹងថា ព្រះអង្គស្តាប់ខ្ញុំជានិច្ច ប៉ុន្ដែខ្ញុំទូលដូច្នេះ ដោយសារតែបណ្តាជនដែលឈរនៅជុំវិញ គឺដើម្បីឲ្យពួកគេជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន»
43 ពេលព្រះអង្គមានបន្ទូលសេចក្ដីទាំងនេះហើយ ក៏បន្លឺសំឡេងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»
44 អ្នកដែលស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់ដៃជើង និងកន្សែងរុំមុខ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ»។
45 ពេលពួកជនជាតិយូដាជាច្រើនដែលមកតាមនាងម៉ារាបានឃើញកិច្ចការដែលព្រះយេស៊ូបានធ្វើ ក៏ជឿព្រះអង្គ
46 ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេ បានទៅប្រាប់ពួកអ្នកខាងគណៈផារិស៊ី អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ។