យ៉ូហាន 11:42-48 KCB

42 ខ្ញុំ​ដឹង​ថា​ ព្រះអង្គ​ស្តាប់​ខ្ញុំ​ជានិច្ច​ ប៉ុន្ដែ​ខ្ញុំ​ទូល​ដូច្នេះ​ ដោយសារ​តែ​បណ្តាជន​ដែល​ឈរ​នៅ​ជុំ​វិញ​ គឺ​ដើម្បី​ឲ្យ​ពួកគេ​ជឿ​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន»​

43 ពេល​ព្រះអង្គ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖​ «ឡាសារ​អើយ!​ ចេញ​មក!»​

44 អ្នក​ដែល​ស្លាប់​នោះ​ក៏​ចេញ​មក​ ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​ដៃ​ជើង​ និង​កន្សែង​រុំ​មុខ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ស្រាយ​គាត់​ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។​

45 ពេល​ពួក​ជនជាតិ​យូដា​ជាច្រើន​ដែល​មក​តាម​នាង​ម៉ារា​បាន​ឃើញ​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ ក៏​ជឿ​ព្រះអង្គ​

46 ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ បាន​ទៅ​ប្រាប់​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ អំពី​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។​

47 ពួក​សម្ដេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​កោះ​ហៅ​ក្រុម​បឹ្រក្សា​កំពូល​មក​ជួបជុំ​គ្នា​ ហើយ​និយាយ​ថា៖​ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច?​ ដ្បិត​អ្នក​នេះ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើន​ណាស់។​

48 បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ទៀត​ នោះ​មនុស្ស​ទាំង​អស់​មុខ​ជា​ជឿ​គាត់​មិន​ខាន​ ហើយ​ពួក​ជនជាតិ​រ៉ូម​នឹង​មក​យក​ទាំង​កន្លែង​ និង​ជនជាតិ​របស់​យើង​ផង»។​