54 ដូច្នេះហើយ ព្រះយេស៊ូមិនយាងនៅក្នុងចំណោមពួកជនជាតិយូដាដោយចេញមុខទៀតទេ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ក្បែរទីរហោឋាន ត្រង់ក្រុងមួយឈ្មោះអេប្រាអិម រួចក៏គង់នៅទីនោះជាមួយពួកសិស្ស
55 ពេលនោះបុណ្យរំលងរបស់ជនជាតិយូដាក៏កំពុងខិតជិតមកដល់ ហើយមានមនុស្សជាច្រើនបានចេញពីតំបន់នានាឡើងទៅក្រុងយេរូសាឡិមមុនថ្ងៃបុណ្យរំលង ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។
56 ដូច្នេះពួកគេក៏តាមរកព្រះយេស៊ូ ហើយពេលពួកគេឈរនៅក្នុងព្រះវិហារ ក៏និយាយគ្នាថា៖ «តើអ្នកគិតដូចម្តេច? តើអ្នកនោះមិនមកចូលរួមបុណ្យនេះទេឬ?»
57 រីឯពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានបង្គាប់ថា បើអ្នកណាដឹងថាព្រះអង្គនៅឯណា ត្រូវតែប្រាប់ឲ្យពួកគេដឹង ដើម្បីពួកគេចាប់ព្រះអង្គ។