យ៉ូហាន 11:6-12 KCB

6 ដូច្នេះ​ពេល​ព្រះអង្គ​ឮ​ថា​ គាត់​ឈឺ​ ព្រះអង្គ​ក៏​គង់​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត​

7 ក្រោយ​មក​ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖​ «ចូរ​យើង​ត្រលប់​ទៅ​ស្រុក​យូដា​វិញ»។​

8 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួក​ជនជាតិ​យូដា​ទើប​តែ​រក​គប់​លោកគ្រូ​ តើ​លោកគ្រូ​គិត​ទៅ​ទី​នោះ​ទៀត​ឬ?»​

9 ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «តើ​នៅ​ពេល​ថ្ងៃ​មិន​មាន​ដប់​ពីរ​ម៉ោង​ទេ​ឬ?​ បើ​អ្នកណា​ដើរ​នៅ​ពេល​ថ្ងៃ​ នោះ​មិន​ជំពប់​ជើង​ឡើយ​ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភពលោក​នេះ​

10 ប៉ុន្ដែ​បើ​អ្នកណា​ដើរ​នៅ​ពេល​យប់​ អ្នក​នោះ​ត្រូវ​ជំពប់​ជើង​ហើយ​ ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​អ្នក​នោះ​ទេ»។​

11 ក្រោយពី​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ឡាសារ​ ជា​មិត្ត​សម្លាញ់​របស់​យើង​ គាត់​បាន​ដេក​លក់​ទៅ​ហើយ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់»​

12 ពេល​នោះពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​គាត់​ដេក​លក់​ គាត់​នឹង​ជា​វិញ​មិន​ខាន»។​