13 នោះពួកគេ ក៏យកធាងចាកចេញទៅទទួលព្រះអង្គ ទាំងស្រែកថា៖ «ហូសាណា សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ជាស្តេចរបស់ជនជាតិអ៊ីស្រាអែល!»
14 កាលព្រះយេស៊ូរកបានកូនលាមួយក្បាល នោះព្រះអង្គក៏គង់លើខ្នងវា ស្របតាមសេចក្ដីដែលបានចែងទុកមកថា
15 កុំខ្លាចអី កូនស្រីក្រុងស៊ីយ៉ូនអើយ! មើល៍ ស្ដេចរបស់អ្នកយាងមកហើយ ព្រះអង្គគង់លើខ្នងកូនលា។
16 មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្ដែកាលព្រះយេស៊ូបានតម្កើងឡើង នោះទើបពួកគេនឹកឃើញថា សេចក្ដីទាំងនេះបានចែងទុកអំពីព្រះអង្គ ហើយពួកគេក៏បានធ្វើកិច្ចការទាំងនោះសម្រាប់ព្រះអង្គដែរ។
17 រីឯបណ្តាជនដែលនៅជាមួយព្រះអង្គ ពួកគេបានធ្វើបន្ទាល់អំពីការដែលព្រះអង្គបានហៅឡាសារឲ្យចេញពីផ្នូរ និងបានប្រោសគាត់ឲ្យរស់ពីស្លាប់ឡើងវិញ
18 ដូច្នេះហើយបានជាមានបណ្តាជនទៅទទួលព្រះអង្គ ព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសំគាល់អស្ចារ្យនោះ។
19 ពេលនោះពួកអ្នកខាងគណៈផារិស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនឈ្នះទេ មើល៍ មនុស្សទៅតាមអ្នកនោះអស់ហើយ!»។