28 ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមរបស់ព្រះអង្គ!»។ នោះស្រាប់តែមានសំឡេងមួយពីលើមេឃមកថា៖ «យើងបានតម្កើងឡើងហើយ យើងនឹងតម្កើងឡើងទៀត»។
29 ពេលនោះ បណ្តាជនដែលឈរនៅទីនោះបានឮ ក៏និយាយថា៖ «មានផ្គរលាន់!» អ្នកខ្លះទៀតនិយាយថា៖ «មានទេវតានិយាយជាមួយគាត់»
30 ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «សំឡេងនេះមក មិនមែនដោយព្រោះខ្ញុំទេ គឺដោយព្រោះអ្នករាល់គ្នាវិញ
31 ឥឡូវនេះជាពេលជំនុំជម្រះពិភពលោកនេះ ហើយត្រូវបណ្ដេញពួកអ្នកគ្រប់គ្រងពិភពលោកនេះចេញ
32 រីឯខ្ញុំវិញ បើខ្ញុំត្រូវបានលើកឡើងពីផែនដីនេះ នោះខ្ញុំនឹងនាំមនុស្សទាំងអស់ឲ្យមកឯខ្ញុំ»។
33 ព្រះអង្គមានបន្ទូលដូច្នេះដើម្បីបង្ហាញថា ការដែលព្រះអង្គសោយទិវង្គត ជាការសោយទិវង្គតបែបណា។
34 បណ្ដាជនទូលឆ្លើយទៅព្រះអង្គថា៖ «យើងបានឮពីគម្ពីរវិន័យថា ព្រះគ្រិស្ដត្រូវគង់នៅអស់កល្បជានិច្ច ចុះហេតុដូចម្តេចបានជាអ្នកនិយាយថា កូនមនុស្សត្រូវលើកឡើងដូច្នេះ? តើកូនមនុស្សនោះជានរណា?»