8 អ្នករាល់គ្នាមានអ្នកក្រនៅជាមួយអ្នករាល់គ្នាជានិច្ច ប៉ុន្ដែខ្ញុំមិននៅជាមួយអ្នករាល់គ្នាជានិច្ចទេ»។
9 មានពួកជនជាតិយូដាច្រើនកុះករបានដឹងថា ព្រះអង្គគង់នៅទីនោះ ដូច្នេះពួកគេនាំគ្នាមក ប៉ុន្ដែមិនមែនដោយព្រោះព្រះយេស៊ូប៉ុណ្ណោះទេ គឺពួកគេចង់ឃើញឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញនោះដែរ។
10 ពួកសម្ដចសង្ឃក៏ពិគ្រោះគ្នាដើម្បីសម្លាប់ឡាសារដែរ
11 ហើយដោយសារតែគាត់ ជនជាតិយូដាជាច្រើនដកខ្លួនចេញពីពួកគេ ទៅជឿលើព្រះយេស៊ូវិញ។
12 នៅថ្ងៃបន្ទាប់ កាលបណ្តាជនច្រើនកុះករ ដែលមកចូលរួមពិធីបុណ្យបានឮថា ព្រះយេស៊ូកំពុងយាងមកក្រុងយេរូសាឡិម
13 នោះពួកគេ ក៏យកធាងចាកចេញទៅទទួលព្រះអង្គ ទាំងស្រែកថា៖ «ហូសាណា សូមថ្វាយព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ជាស្តេចរបស់ជនជាតិអ៊ីស្រាអែល!»
14 កាលព្រះយេស៊ូរកបានកូនលាមួយក្បាល នោះព្រះអង្គក៏គង់លើខ្នងវា ស្របតាមសេចក្ដីដែលបានចែងទុកមកថា