1 នៅមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវយាងចេញពីពិភពលោកនេះទៅឯព្រះវរបិតាបានមកដល់ហើយ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងពិភពលោកនេះណាស់ ហើយព្រះអង្គក៏ស្រឡាញ់ពួកគេដល់ចុងបំផុតដែរ។
2 នៅពេលបរិភោគអាហារពេលយប់នោះ អារក្សសាតាំងបានចូលទៅក្នុងចិត្ដរបស់យូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូនរួចជាស្រេច ដើម្បីឲ្យក្បត់ព្រះអង្គ
3 ព្រះយេស៊ូបានដឹងថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះអង្គហើយ ព្រមទាំងដឹងទៀតថា ព្រះអង្គបានមកពីព្រះជាម្ចាស់ ហើយត្រូវទៅឯព្រះជាម្ចាស់វិញ
4 ដូច្នេះព្រះអង្គក៏ក្រោកចេញពីតុអាហារ ហើយដោះអាវវែងចេញ រួចយកកន្សែងមួយមកក្រវាត់ខ្លួន