3 ព្រះយេស៊ូបានដឹងថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះអង្គហើយ ព្រមទាំងដឹងទៀតថា ព្រះអង្គបានមកពីព្រះជាម្ចាស់ ហើយត្រូវទៅឯព្រះជាម្ចាស់វិញ
4 ដូច្នេះព្រះអង្គក៏ក្រោកចេញពីតុអាហារ ហើយដោះអាវវែងចេញ រួចយកកន្សែងមួយមកក្រវាត់ខ្លួន
5 បន្ទាប់មកព្រះអង្គចាក់ទឹកក្នុងចានក្លាំមួយ រួចចាប់ផ្ដើមលាងជើងរបស់ពួកសិស្ស ហើយយកកន្សែងដែលព្រះអង្គក្រវាត់នោះមកជូតផង។
6 ពេលព្រះអង្គមកដល់លោកស៊ីម៉ូនពេត្រុស នោះគាត់ទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងលាងជើងរបស់ខ្ញុំឬ?»
7 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នៅពេលនេះ អ្នកមិនយល់អំពីអ្វីដែលខ្ញុំកំពុងធ្វើទេ ប៉ុន្ដែអ្នកនឹងយល់នៅពេលក្រោយ»
8 លោកពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងរបស់ខ្ញុំទេ!» ព្រះយេស៊ូមានបន្ទូលថា៖ «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយខ្ញុំឡើយ»
9 នោះលោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមកុំលាងត្រឹមតែជើងរបស់ខ្ញុំ គឺសូមលាងទាំងដៃ ទាំងក្បាលផង»