34 ខ្ញុំឲ្យបញ្ញត្តិថ្មីមួយដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ចូរស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
35 មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះ គឺបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
36 លោកស៊ីម៉ូនពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងយាងទៅណា?» ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «កន្លែងដែលខ្ញុំទៅនោះ អ្នកពុំអាចទៅតាមខ្ញុំបានទេនៅពេលឥឡូវនេះ ប៉ុន្ដែនៅពេលក្រោយ ទើបអ្នកទៅបាន»។
37 លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើហេតុអ្វីបានជាខ្ញុំមិនអាចទៅតាមព្រះអង្គបាននៅពេលឥឡូវនេះ? ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំដើម្បីព្រះអង្គ»
38 ព្រះយេស៊ូមានបន្ទូលតបថា៖ «តើអ្នកនឹងលះបង់ជីវិតដើម្បីខ្ញុំឬ? ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង។