យ៉ូហាន 13:4-10 KCB

4 ដូច្នេះ​ព្រះអង្គ​ក៏​ក្រោក​ចេញ​ពី​តុ​អាហារ​ ហើយ​ដោះ​អាវ​វែង​ចេញ ​រួច​យក​កន្សែង​មួយ​មក​ក្រវាត់​ខ្លួន​

5 បន្ទាប់​មក​ព្រះអង្គ​ចាក់​ទឹក​ក្នុង​ចានក្លាំ​មួយ​ រួច​ចាប់​ផ្ដើម​លាង​ជើង​របស់​ពួកសិស្ស ​ហើយ​យក​កន្សែង​ដែល​ព្រះអង្គ​ក្រវាត់​នោះ​មក​ជូត​ផង។​

6 ពេល​ព្រះអង្គ​មក​ដល់​លោក​ស៊ីម៉ូនពេត្រុស​ នោះ​គាត់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​នឹង​លាង​ជើង​របស់​ខ្ញុំ​ឬ?»​

7 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នៅ​ពេល​នេះ​ អ្នក​មិន​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ​ ប៉ុន្ដែ​អ្នក​នឹង​យល់​នៅ​ពេល​ក្រោយ»​

8 លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអង្គ​មិន​ត្រូវ​លាង​ជើង​របស់​ខ្ញុំ​ទេ!»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក​ នោះ​អ្នក​គ្មាន​ចំណែក​ជាមួយ​ខ្ញុំ​ឡើយ»​

9 នោះ​លោក​ស៊ីម៉ូនពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​កុំ​លាង​ត្រឹម​តែ​ជើង​របស់​ខ្ញុំ​ គឺ​សូម​លាង​ទាំង​ដៃ​ ទាំង​ក្បាល​ផង»​

10 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ដែល​ងូត​ទឹក​រួច​ហើយ ​ត្រូវ​ការ​លាង​ជើង​តែ​ប៉ុណ្ណោះ​ ដ្បិត​ខ្លួន​ទាំង​មូល​របស់​អ្នក​នោះ​បាន​ស្អាត​ហើយ​ រីឯ​អ្នក​រាល់គ្នា​បាន​ស្អាត​ហើយ​ដែរ​ ប៉ុន្ដែ​មិន​មែន​ទាំង​អស់​គ្នា​ទេ»​