6 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ
7 ដូច្នេះបើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាបានស្គាល់ និងបានឃើញព្រះអង្គហើយ»។
8 លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញឲ្យយើងឃើញព្រះវរបិតាផង នោះយើងស្កប់ចិត្តហើយ»។
9 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ភីលីពអើយ! ខ្ញុំបាននៅជាមួយអ្នករាល់គ្នាយូរហើយ តើអ្នកនៅតែមិនទាន់ស្គាល់ខ្ញុំទៀតឬ? អ្នកណាឃើញខ្ញុំក៏ឃើញព្រះវរបិតាដែរ ហេតុដូចម្តេចបានជាអ្នកនិយាយថា សូមបង្ហាញឲ្យយើងឃើញព្រះវរបិតាផងដូច្នេះ?
10 តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំទេឬ? ពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានោះ មិនមែនមកពីខ្លួនខ្ញុំទេ គឺព្រះវរបិតាដែលនៅក្នុងខ្ញុំ ព្រះអង្គបានធ្វើកិច្ចការរបស់ព្រះអង្គ។
11 ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ប៉ុន្ដែបើមិនជឿទេ ចូរជឿដោយព្រោះតែកិច្ចការទាំងនោះចុះ។
12 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយគេនឹងធ្វើកិច្ចការធំជាងនោះផង ព្រោះខ្ញុំនឹងទៅឯព្រះវរបិតាវិញ