14 ដូច្នេះ បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា នោះអ្នករាល់គ្នាជាមិត្ដសម្លាញ់របស់ខ្ញុំ។
15 ខ្ញុំមិនហៅអ្នករាល់គ្នាថា បាវបម្រើទៀតទេ ព្រោះបាវបម្រើមិនដឹងថា ចៅហ្វាយរបស់ខ្លួនធ្វើអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំហៅអ្នករាល់គ្នាថា មិត្ដសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងអំពីអ្វីៗដែលខ្ញុំបានឮពីព្រះវរបិតារបស់ខ្ញុំ
16 ដ្បិតមិនមែនអ្នករាល់គ្នាជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ព្រមទាំងតាំងអ្នករាល់គ្នាឲ្យចេញទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅស្ថិតស្ថេរ ដូច្នេះហើយ អ្វីក៏ដោយដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។
17 ដូច្នេះនេះជាសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។
18 បើលោកិយស្អប់អ្នករាល់គ្នា នោះចូរដឹងថា មុនអ្នករាល់គ្នា គេបានស្អប់ខ្ញុំរួចហើយ
19 បើអ្នករាល់គ្នាជារបស់លោកិយ នោះលោកិយនឹងស្រឡាញ់អ្នករាល់គ្នា ប៉ុន្ដែព្រោះតែខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីលោកិយ នោះអ្នករាល់គ្នាមិនមែនជារបស់លោកិយទៀតទេ ហេតុនេះហើយបានជាលោកិយស្អប់អ្នករាល់គ្នា
20 ប៉ុន្ដែចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ បើគេបានបៀតបៀនខ្ញុំទៅហើយ នោះគេមុខជាបៀតបៀនអ្នករាល់គ្នាដែរ បើគេកាន់តាមពាក្យរបស់ខ្ញុំ នោះគេមុខជាកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ