14 លោកកៃផានេះហើយដែលបានឲ្យយោបល់ទៅជនជាតិយូដាថា បើមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរហើយ។
15 លោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតបានទៅតាមព្រះយេស៊ូ ហើយសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ ដូច្នេះសិស្សម្នាក់នោះក៏ចូលទៅក្នុងសាលារបស់សម្តេចសង្ឃជាមួយព្រះយេស៊ូ
16 រីឯលោកពេត្រុសវិញ គាត់បានឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះសិស្សម្នាក់ដែលសម្តេចសង្ឃស្គាល់នោះបានចេញមកបា្រប់អ្នកយាមទ្វារ រួចក៏នាំលោកពេត្រុសចូលទៅខាងក្នុង។
17 ពេលនោះបាវបម្រើស្រីដែលជាអ្នកយាមទ្វារ ក៏និយាយទៅលោកពេត្រុសថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ឆ្លើយថា៖ «ខ្ញុំមិនមែនទេ!»
18 ដោយព្រោះពេលនោះរងា ពួកបាវបម្រើ និង ពួកឆ្មាំព្រះវិហារក៏ឈរអាំងភ្លើងដែលបង្កាត់ហើយជាស្រេច រីឯលោកពេត្រុស ក៏ឈរអាំងភ្លើងជាមួយពួកគេដែរ។
19 ហើយនៅពេលនោះ សម្តេចសង្ឃបានសួរព្រះយេស៊ូអំពីពួកសិស្សរបស់ព្រះអង្គ និងអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ
20 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅសម្ដេចសង្ឃថា៖ «ខ្ញុំបានប្រកាសប្រាប់មនុស្សលោកនៅទីសាធារណៈ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយអ្វីដោយលាក់កំបាំងទេ