19 ហើយនៅពេលនោះ សម្តេចសង្ឃបានសួរព្រះយេស៊ូអំពីពួកសិស្សរបស់ព្រះអង្គ និងអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ
20 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅសម្ដេចសង្ឃថា៖ «ខ្ញុំបានប្រកាសប្រាប់មនុស្សលោកនៅទីសាធារណៈ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយអ្វីដោយលាក់កំបាំងទេ
21 ហេតុអ្វីលោកសួរខ្ញុំដូច្នេះ? ចូរលោកសួរអស់អ្នកដែលបានឮសេចក្ដីដែលខ្ញុំប្រាប់ពួកគេចុះ ពួកគេក៏ដឹងអំពីសេចក្ដីដែលខ្ញុំបាននិយាយដែរ»។
22 ប៉ុន្ដែពេលព្រះអង្គមានបន្ទូល អំពីសេចក្ដីទាំងនេះ ឆ្មាំព្រះវិហារម្នាក់ដែលឈរជិតនោះបានទះកំផ្លៀងព្រះយេស៊ូ ទាំងនិយាយថា៖ «ឯងឆ្លើយជាមួយសម្តេចសង្ឃយ៉ាងដូច្នេះឬ?»
23 ព្រះយេស៊ូឆ្លើយទៅអ្នកនោះថា៖ «បើខ្ញុំនិយាយអាក្រក់មែន ចូរធ្វើបន្ទាល់អំពីសេចក្ដីអាក្រក់នោះចុះ ប៉ុន្ដែបើល្អវិញ តើហេតុអ្វីបានជាអ្នកវាយខ្ញុំ?»
24 ពេលនោះលោក អាណ ក៏បញ្ជូនព្រះអង្គទាំងជាប់ចំណងទៅសម្តេចសង្ឃកៃផា។
25 ពេលនោះពួកគេបានសួរលោកស៊ីម៉ូនពេត្រុស ដែលកំពុងឈរអាំងភ្លើងថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ក៏បដិសេធថា៖ «ខ្ញុំមិនមែនទេ»។