2 យូដាស ជាអ្នកក្បត់ព្រះអង្គបានស្គាល់កន្លែងនោះដែរ ព្រោះព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គជួបជុំគ្នាជាញឹកញាប់នៅ ទីនោះ។
3 ដូច្នេះពេលយូដាសបានទទួលកងទាហានរ៉ូម និងពួកឆ្មាំព្រះវិហារពីពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីរួចហើយ ក៏ទៅទីនោះដោយមានកាន់គោម ចន្លុះ និងអាវុធផង។
4 ព្រះយេស៊ូបានជ្រាបអំពីអ្វីៗដែលនឹងកើតឡើងចំពោះព្រះអង្គ នោះព្រះអង្គក៏យាងចេញមក ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាលគ្នារកអ្នកណា?»
5 ពួកគេទូលទៅព្រះអង្គថា៖ «រកយេស៊ូជាអ្នកក្រុងណាសារ៉ែត»។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ!» ឯយូដាសដែលជាអ្នកក្បត់ព្រះអង្គក៏ឈរជាមួយពួកគេដែរ។
6 ពេលព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ» នោះពួកគេក៏ថយក្រោយ ហើយដួលទៅលើដី។
7 ដូច្នេះព្រះអង្គមានបន្ទូលទៅពួកគេម្តងទៀតថា៖ «តើអ្នករាល់គ្នារកអ្នកណា?» ពួកគេទូលឆ្លើយថា៖ «រកយេស៊ូជាអ្នកក្រុងណាសារ៉ែត»
8 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា គឺខ្ញុំនេះហើយ ដូច្នេះបើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ!»