6 ពេលព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ» នោះពួកគេក៏ថយក្រោយ ហើយដួលទៅលើដី។
7 ដូច្នេះព្រះអង្គមានបន្ទូលទៅពួកគេម្តងទៀតថា៖ «តើអ្នករាល់គ្នារកអ្នកណា?» ពួកគេទូលឆ្លើយថា៖ «រកយេស៊ូជាអ្នកក្រុងណាសារ៉ែត»
8 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា គឺខ្ញុំនេះហើយ ដូច្នេះបើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ!»
9 ដូច្នេះក៏បានសម្រេចតាមពាក្យដែលព្រះអង្គបានមានបន្ទូលថា៖ «ក្នុងចំណោមអស់អ្នកដែលព្រះអង្គបានប្រទានដល់ខ្ញុំ គ្មានអ្នកណាម្នាក់ត្រូវវិនាសឡើយ»។
10 រីឯលោកស៊ីម៉ូនពេត្រុស គាត់មានដាវមួយ គាត់ក៏ហូតដាវនោះកាប់បាវបម្រើរបស់សម្តេចសង្ឃម្នាក់ ហើយកាត់ដាច់ត្រចៀកស្តាំរបស់បាវបម្រើនោះ។ បាវបម្រើនោះមានឈ្មោះថាម៉ាលកុស។
11 ព្រះយេស៊ូមានបន្ទូលទៅលោកពេត្រុសថា៖ «ចូរដាក់ដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំផឹកពីពែងដែលព្រះវរបិតាបានប្រទានឲ្យខ្ញុំទេឬ?»
12 ពេលនោះ កងទាហានរ៉ូម និងមេទ័ពធំ ព្រមទាំងពួកឆ្មាំព្រះវិហាររបស់ជនជាតិយូដាបានចាប់ចងព្រះយេស៊ូ