33 ប៉ុន្ដែអ្នកណាទទួលយកសេចក្តីបន្ទាល់របស់ព្រះអង្គ អ្នកនោះក៏អះអាងដែរថា ព្រះជាម្ចាស់ពិតត្រង់
34 ដ្បិតព្រះមួយអង្គដែលព្រះជាម្ចាស់បានចាត់ឲ្យមកនោះ ព្រះអង្គថ្លែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិត
35 គឺព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា និងបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះរាជបុត្រា
36 ដូច្នេះអ្នកណាជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ប៉ុន្ដែអ្នកណាមិនស្ដាប់បង្គាប់ព្រះរាជបុត្រា អ្នកនោះនឹងមិនបានទទួលជីវិតទេ ផ្ទុយទៅវិញ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នៅជាប់នឹងអ្នកនោះ»។