45 ពេលព្រះអង្គយាងមកដល់ស្រុកកាលីឡេ នោះពួកអ្នកស្រុកកាលីឡេបានទទួលព្រះអង្គ ព្រោះពួកគេបានឃើញការទាំងអស់ដែលព្រះអង្គបានធ្វើនៅក្រុងយេរូសាឡិមក្នុងពិធីបុណ្យ ដ្បិតពួកគេបានទៅក្នុងពិធីបុណ្យនោះដែរ។
46 ក្រោយមក ព្រះយេស៊ូបានយាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត ជាភូមិដែលព្រះអង្គបានធ្វើទឹកឲ្យត្រលប់ជាស្រាទំពាំងបាយជូរ ហើយនៅទីនោះមានមន្ត្រីម្នាក់ មានកូនប្រុសឈឺនៅឯក្រុងកាពើណិម
47 ពេលគាត់ឮថាព្រះយេស៊ូកំពុងយាងពីស្រុកយូដាមកស្រុកកាលីឡេ នោះគាត់ក៏ចេញទៅជួបព្រះអង្គ ហើយអង្វរសុំឲ្យព្រះអង្គយាងទៅប្រោសកូនប្រុសរបស់គាត់ ដ្បិតកូននោះជិតស្លាប់ហើយ។
48 ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «បើអ្នករាល់គ្នាមិនឃើញទីសំគាល់ និងការអស្ចារ្យទេ នោះអ្នករាល់គ្នាមុខជាមិនជឿឡើយ»
49 មន្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមអញ្ជើញទៅមុនពេលកូនរបស់ខ្ញុំស្លាប់»
50 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ទៅចុះ កូនរបស់អ្នកនៅស់ទេ» មន្ដ្រីនោះក៏ជឿសេចក្ដីដែលព្រះយេស៊ូបានមានបន្ទូល ហើយគាត់ក៏ចេញទៅ។
51 កាលគាត់កំពុងធ្វើដំណើរទៅនោះពួកបាវបម្រើរបស់គាត់ ក៏មកជួបគាត់ប្រាប់ថា កូនរបស់លោកនៅស់ទេ