25 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នឹងមានពេលមួយមកដល់ គឺពេលនេះហើយដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮនឹងមានជីវិត។
26 ព្រះវរបិតាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងណា នោះព្រះអង្គក៏ប្រទានឲ្យព្រះរាជបុត្រាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងនោះដែរ
27 ហើយព្រះអង្គបានប្រទានសិទ្ធិអំណាចឲ្យព្រះរាជបុត្រាជំនុំជម្រះ ព្រោះព្រះរាជបុត្រាជាកូនមនុស្ស
28 ចូរកុំឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតនឹងមានពេលមួយមកដល់ គឺពួកមនុស្សស្លាប់ទាំងអស់ដែលនៅក្នុងផ្នូរនឹងឮសំឡេងរបស់ព្រះរាជបុត្រា
29 ហើយចេញមក អស់អ្នកប្រព្រឹត្តល្អនឹងរស់ឡើងវិញដើម្បីមានជីវិត រីឯអស់អ្នកប្រព្រឹត្តអាក្រក់នឹងរស់ឡើងវិញដើម្បីទទួលការជំនុំជម្រះ
30 ដូច្នេះខ្ញុំមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ ខ្ញុំជំនុំជម្រះតាមតែខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ព្រោះខ្ញុំមិនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺតាមបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកនោះវិញ។
31 បើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ នោះសេចក្តីបន្ទាល់របស់ខ្ញុំមិនពិតទេ