15 ពេលព្រះយេស៊ូដឹងថា ពួកគេបម្រុងមកបង្ខំព្រះអង្គឲ្យធ្វើជាស្ដេច នោះព្រះអង្គក៏យាងតែម្នាក់ឯងឡើងទៅលើភ្នំវិញ។
16 លុះដល់ពេលព្រលប់ ពួកសិស្សរបស់ព្រះអង្គក៏ចុះទៅមាត់បឹង
17 ក្រោយពីចុះទូកហើយ ពួកគេក៏ឆ្លងបឹងឆ្ពោះទៅក្រុងកាពើណិម រីឯព្រះយេស៊ូមិនទាន់យាងមកឯពួកគេទេ ទោះបីជាងងឹតហើយក្ដី។
18 ដោយសារតែខ្យល់បក់ខ្លាំងពេក នោះធ្វើឲ្យបឹងមានរលក
19 ហើយពេលចែវទូកបានឆ្ងាយប្រហែលបួន ឬប្រាំគីឡូម៉ែត្រ ពួកគេក៏ឃើញព្រះយេស៊ូយាងដើរលើបឹង ហើយពេលមកដល់ជិតទូក នោះពួកគេភ័យខ្លាចជាខ្លាំង
20 ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កុំខ្លាចអី គឺខ្ញុំទេ!»
21 ពេលនោះ ពួកគេក៏ទទួលព្រះអង្គមកក្នុងទូក ហើយទូកក៏មកដល់ដីគោកភ្លាម ជាកន្លែងដែលពួកគេបម្រុងទៅ។