48 ខ្ញុំនេះហើយជានំប៉័ងជីវិត
49 កាលនៅទីរហោឋាន ដូនតារបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា ហើយបានស្លាប់អស់ទៅ
50 ប៉ុន្ដែ នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ អ្នកណាដែលបរិភោគ អ្នកនោះមិនស្លាប់ឡើយ។
51 ខ្ញុំជានំប៉័ងជីវិតដែលចុះមកពីស្ថានសួគ៌ បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច ហើយនំប៉័ងដែលខ្ញុំនឹងឲ្យ ដើម្បីឲ្យមនុស្សលោកមានជីវិតនោះ គឺជារូបសាច់របស់ខ្ញុំ»។
52 ពេលនោះ ពួកជនជាតិយូដាជជែកគ្នាថា៖ «តើអ្នកនេះអាចឲ្យសាច់របស់គាត់មកយើងបរិភោគបានយ៉ាងដូចម្តេច?»
53 ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នករាល់គ្នាមិនបរិភោគសាច់ និងមិនផឹកឈាមរបស់កូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។
54 អ្នកណាបរិភោគសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ