1 បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានយាងនៅក្នុងស្រុកកាលីឡេតែប៉ុណ្ណោះ ដ្បិតព្រះអង្គមិនចង់យាងនៅក្នុងស្រុកយូដាទេ ព្រោះពួកជនជាតិយូដារកសម្លាប់ព្រះអង្គ។
2 ពិធីបុណ្យរបស់ជនជាតិយូដា គឺបុណ្យសង់រោងកំពុងខិតជិតមកដល់
3 ដូច្នេះ ប្អូនៗរបស់ព្រះអង្គទូលព្រះអង្គថា៖ «ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បងបានឃើញកិច្ចការដែលបងធ្វើ។
4 បើអ្នកណាចង់ឲ្យគេស្គាល់ខ្លួន អ្នកនោះមិនធ្វើអ្វីស្ងាត់កំបាំងឡើយ ដូច្នេះបើបងធ្វើការទាំងនេះមែន ចូរបង្ហាញខ្លួនឲ្យមនុស្សលោកឃើញផង»។
5 គឺសូម្បីតែប្អូនៗរបស់ព្រះអង្គ ក៏មិនជឿព្រះអង្គដែរ
6 ដូច្នេះព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់ទេ ប៉ុន្ដែប្អូនរាល់គ្នាធ្វើអ្វីនៅពេលណាក៏បាន។
7 មនុស្សលោកមិនអាចស្អប់ប្អូនរាល់គ្នាបានទេ ប៉ុន្ដែគេស្អប់បង ព្រោះបងធ្វើបន្ទាល់ពីគេថា ការប្រព្រឹត្ដិរបស់គេជាសេចក្ដីអាក្រក់