យ៉ូហាន 7:15-21 KCB

15 ពេល​នោះពួក​ជនជាតិ​យូដា​ឆ្ងល់​ថា៖​ «អ្នក​នេះ​មិន​ដែល​រៀន​អ្វី​ឡើយ​ ចុះ​ហេតុអ្វី​បាន​ជា​គាត់​ចេះ​បទគម្ពីរ​ច្រើន​ម៉្លេះ?»​

16 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​មិន​បង្រៀន​អំពី​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ជា​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​

17 បើ​អ្នកណា​ចង់​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ​ អ្នក​នោះ​មុខ​ជា​ដឹង​អំពី​សេចក្ដី​បង្រៀន​នេះ​ ថា​តើ​ជា​សេចក្ដី​បង្រៀន​មកពី​ព្រះជាម្ចាស់​ ឬ​ខ្ញុំ​និយាយ​តែ​ពី​ខ្លួន​ខ្ញុំ។​

18 អ្នកណា​និយាយ​តែ​ពី​ខ្លួន​ឯង​ អ្នក​នោះ​រក​កិត្តិយស​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នកណា​ស្វែងរក​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្លួន​ឲ្យ​មក​ អ្នក​នោះ​ជា​អ្នក​ពិត​ត្រង់​ ហើយ​គ្មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ខ្លួន​សោះ។​

19 តើ​លោក​ម៉ូសេ​មិន​បាន​ប្រគល់​គម្ពីរ​វិន័យ​ឲ្យ​អ្នក​រាល់គ្នា​ទេ​ឬ?​ ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គ្មាន​អ្នកណា​ម្នាក់​ប្រពឹ្រត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ?»​

20 បណ្តាជន​ក៏​ឆ្លើយ​ថា៖​ «អ្នក​ត្រូវ​អារក្ស​ចូល​ហើយ!​ តើ​អ្នកណា​រក​សម្លាប់​អ្នក?»​

21 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​ការ​មួយ​ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ងឿង​ឆ្ងល់​ទៅ​វិញ​