យ៉ូហាន 7:31-37 KCB

31 មាន​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​បាន​ជឿ​លើ​ព្រះអង្គ​ ហើយ​ពួកគេ​និយាយ​ថា៖​ «ពេល​ព្រះគ្រិស្ដ​យាង​មក​ ព្រះអង្គ​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើនជាង​ម្នាក់​នេះ​ធ្វើ​ដែរ​ឬ​ទេ?»​

32 ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឮ​សេចក្ដី​ទាំង​អស់​ដែល​បណ្តាជន​បាន​ខ្សឹបខ្សៀវ​គ្នា​អំពី​ព្រះអង្គ។​ ដូច្នេះ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចាត់​ពួក​ឆ្មាំ​ព្រះវិហារ​ឲ្យ​ទៅ​ចាប់​ព្រះអង្គ។​

33 ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ បន្ទាប់​មក​ ខ្ញុំ​នឹង​ទៅ​ជួប​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​

34 អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ប៉ុន្ដែ​រក​មិន​ឃើញ​ទេ​ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ អ្នក​រាល់គ្នា​ក៏​ពុំ​អាច​ទៅ​បាន​ដែរ»។​

35 ពួក​ជនជាតិ​យូដា​ក៏​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​បម្រុង​ទៅ​ណា​ បាន​ជា​យើង​រក​គាត់​មិន​ឃើញ?​ តើ​គាត់​បម្រុង​ទៅ​ឯ​ពួកអ្នក​ខ្ចាត់ខ្ចាយ​នៅ​ក្នុង​ចំណោម​ជនជាតិ​ក្រេក​ ហើយ​បង្រៀន​ជនជាតិ​ក្រេក​ឬ?​

36 ពាក្យ​ដែល​គាត់​និយាយ​ថា​ អ្នក​រាល់គ្នា​នឹង​រក​ខ្ញុំ​ ប៉ុន្ដែ​រក​មិន​ឃើញ​ទេ​ កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​ពុំ​អាច​ទៅ​បាន​ដែរ​ តើ​នេះ​មាន​ន័យ​ដូចម្តេច?»

37 នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​ ជា​ថ្ងៃ​ដ៏​សំខាន់​ ព្រះយេស៊ូ​ក៏​ក្រោក​ឈរ​ឡើង​ ហើយ​បន្លឺ​សំឡេង​ថា៖​ «បើ​អ្នកណា​ស្រេក​ ចូរ​មក​ឯ​ខ្ញុំ​ ហើយ​ផឹក​ចុះ​