34 អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្ដែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ពុំអាចទៅបានដែរ»។
35 ពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើអ្នកនេះបម្រុងទៅណា បានជាយើងរកគាត់មិនឃើញ? តើគាត់បម្រុងទៅឯពួកអ្នកខ្ចាត់ខ្ចាយនៅក្នុងចំណោមជនជាតិក្រេក ហើយបង្រៀនជនជាតិក្រេកឬ?
36 ពាក្យដែលគាត់និយាយថា អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្ដែរកមិនឃើញទេ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានដែរ តើនេះមានន័យដូចម្តេច?»
37 នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ ជាថ្ងៃដ៏សំខាន់ ព្រះយេស៊ូក៏ក្រោកឈរឡើង ហើយបន្លឺសំឡេងថា៖ «បើអ្នកណាស្រេក ចូរមកឯខ្ញុំ ហើយផឹកចុះ
38 អស់អ្នកដែលជឿលើខ្ញុំ អ្នកនោះនឹងមានទន្លេដែលមានទឹកផ្ដល់ជីវិត ហូរចេញពីក្នុងចិត្ដមក ដូចបានចែងនៅក្នុងបទគម្ពីរស្រាប់»
39 ប៉ុន្ដែ សេចក្ដីដែលព្រះអង្គបានមានបន្ទូលនេះ គឺអំពីព្រះវិញ្ញាណដែលអស់អ្នកជឿលើព្រះអង្គនឹងទទួលបាន ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមកទេ ព្រោះព្រះយេស៊ូមិនទាន់បានទទួលការលើកតម្កើងឡើងនៅឡើយ។
40 ពេលបានឮពាក្យទាំងនេះ អ្នកខ្លះក្នុងចំណោមបណ្តាជនក៏និយាយថា៖ «អ្នកនេះពិតជាអ្នកនាំព្រះបន្ទូលហើយ»