យ៉ូហាន 7:45-51 KCB

45 នៅ​ពេល​នោះ​ ពួក​ឆ្មាំ​ព្រះវិហារ​ក៏​វិល​ត្រលប់​មក​ឯ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ហើយ​អ្នក​ទាំង​នោះ​ក៏​សួរ​ពួក​ឆ្មាំ​ថា៖​ «តើ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ចាប់​អ្នក​នោះ​មក?»​

46 ពួក​ឆ្មាំ​ព្រះវិហារ​ឆ្លើយ​ថា៖​ «មិន​ដែល​មាន​អ្នកណា​និយាយ​ដូច​អ្នក​នោះ​ទេ»។​

47 ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ក៏​តប​ទៅ​ពួក​ឆ្មាំ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ?​

48 តើ​មាន​នរណា​នៅ​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ជឿ​អ្នក​នោះ​ដែរ​ឬ​ទេ?​

49 ប៉ុន្ដែ​បណ្ដាជន​ដែល​មិន​ស្គាល់​គម្ពីរ​វិន័យ​នេះ​ ពួកគេ​ត្រូវ​បណ្ដាសារ​ហើយ!»​

50 លោក​នីកូដេម​ ជា​អ្នក​ដែល​មក​ជួប​ព្រះអង្គ​ពី​លើក​មុន​ ហើយ​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ដែរ​ គាត់​បាន​និយាយ​ទៅ​ពួកគេ​ថា៖​

51 «គម្ពីរ​វិន័យ​របស់​យើង​មិន​ដាក់​ទោស​អ្នកណា​ម្នាក់​ឡើយ​ លុះត្រា​តែ​បាន​ស្ដាប់​ ហើយ​ដឹង​អំពី​អ្វី​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ជា​មុន​សិន»​