50 លោកនីកូដេម ជាអ្នកដែលមកជួបព្រះអង្គពីលើកមុន ហើយក៏ជាម្នាក់ក្នុងចំណោមពួកអ្នកខាងគណៈផារិស៊ីដែរ គាត់បាននិយាយទៅពួកគេថា៖
51 «គម្ពីរវិន័យរបស់យើងមិនដាក់ទោសអ្នកណាម្នាក់ឡើយ លុះត្រាតែបានស្ដាប់ ហើយដឹងអំពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាមុនសិន»
52 ពួកគេក៏ឆ្លើយទៅគាត់ថា៖ «តើអ្នកក៏មកពីស្រុកកាលីឡេដែរឬ? ចូរស្រាវជ្រាវមើល៍ នោះអ្នកនឹងដឹងថា មិនដែលមានអ្នកនាំព្រះបន្ទូលណាម្នាក់ចេញពីមកស្រុកកាលីឡេទេ»។
53 បន្ទាប់មក ពួកគេគ្រប់គ្នាក៏ត្រលប់ទៅផ្ទះរៀងៗខ្លួន។