9 ពេលពួកគេឮដូច្នេះក៏ថយចេញម្នាក់ម្តងៗ ចាប់ពីមនុស្សចាស់ជាងគេរហូតនៅសល់តែព្រះយេស៊ូ និងស្ត្រីម្នាក់នោះ។
10 ព្រះយេស៊ូក៏ងើបឡើង ហើយមានបន្ទូលទៅនាងថា៖ «នាងអើយ! តើពួកគេនៅឯណា? តើគ្មានអ្នកណាដាក់ទោសអ្នកទេឬ?»
11 នាងទូលថា៖ «គ្មានទេ លោកម្ចាស់!» ព្រះយេស៊ូក៏មានបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសអ្នកដែរ ចូរទៅចុះ ប៉ុន្ដែចាប់ពីពេលនេះតទៅ ចូរកុំប្រព្រឹត្ដបាបទៀត»។
12 ព្រះយេស៊ូមានបន្ទូលទៅបណ្ដាជនជាថ្មីទៀតថា៖ «ខ្ញុំជាពន្លឺនៃលោកិយ អ្នកណាមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺមានពន្លឺនៃជីវិតវិញ»។
13 ពួកអ្នកខាងគណៈផារិស៊ី ទូលទៅព្រះអង្គថា៖ «អ្នកកំពុងធ្វើបន្ទាល់អំពីខ្លួនឯងហើយ សេចក្ដីបន្ទាល់របស់អ្នកមិនពិតទេ»។
14 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ទោះបីខ្ញុំកំពុងធ្វើបន្ទាល់អំពីខ្លួនខ្ញុំក៏ដោយ ក៏សេចក្ដីបន្ទាល់របស់ខ្ញុំជាការពិត ព្រោះខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង ប៉ុន្ដែអ្នករាល់គ្នាវិញ មិនដឹងថា ខ្ញុំមកពីណា ឬទៅណាទេ
15 អ្នករាល់គ្នាវិនិច្ឆ័យតាមបែបសាច់ឈាម ឯខ្ញុំមិនវិនិច្ឆ័យអ្នកណាម្នាក់ឡើយ