យ៉ូហាន 9:22-28 KCB

22 ឪពុក​ម្តាយ​របស់​គាត់​និយាយ​ដូច្នេះ​ ព្រោះ​ខ្លាច​ពួក​ជនជាតិ​យូដា​ ដ្បិត​ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​ហើយ​ថា​ បើ​អ្នកណា​ទទួល​ស្គាល់​ព្រះអង្គ​ថា​ជា​ព្រះគ្រិស្ដ​ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​សាលា​ប្រជុំ។​

23 ហេតុនេះ​បាន​ជា​ឪពុក​ម្តាយ​របស់​គាត់​និយាយ​ថា​ វា​ដឹងក្ដី​ហើយ​ សូម​សួរ​វា​ចុះ។​

24 ដូច្នេះ​ ពួកគេ​ក៏​ហៅ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះ​មក​ជា​លើក​ទី​ពីរ​ ប្រាប់​ថា៖​ «ចូរ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការ​ពិត​ចុះ​ ដ្បិត​យើង​ដឹង​ថា​ អ្នក​នោះ​ជា​មនុស្ស​បាប​»​

25 គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ តើ​អ្នក​នោះ​ជា​មនុស្ស​បាប​ ឬ​យ៉ាង​ណា​ទេ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ ពីមុន​ខ្ញុំ​ខ្វាក់​ភ្នែក​ ប៉ុន្ដែ​ឥឡូវ​នេះ ​ខ្ញុំ​មើល​ឃើញ»​

26 ពួកគេ​ក៏​សួរ​គាត់​ទៀត​ថា៖​ «តើ​អ្នក​នោះ​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក?​ តើ​គាត់​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ភ្លឺ​ដោយ​របៀប​ណា?»​

27 គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​បាន​ប្រាប់​អស់​លោក​រួច​ហើយ​ ប៉ុន្ដែ​អស់​លោក​ពុំ​ស្តាប់​ខ្ញុំ​ទេ​ ហេតុអ្វី​បាន​ជា​អស់​លោក​ចង់​ស្តាប់​ម្តង​ទៀត​ តើ​អស់​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​គាត់​ដែរ​ឬ?»​

28 ពួកគេ​ក៏​ប្រមាថ​គាត់​ថា៖​ «ឯង​ទេ​ ជា​សិស្ស​របស់​អ្នក​នោះ​ រីឯ​យើង​វិញ​ ជា​សិស្ស​របស់​លោក​ម៉ូសេ​