15 ដែលគ្រួសារទាំងអស់ ទាំងនៅស្ថានសួគ៌ និងផែនដីមានឈ្មោះមកពីព្រះអង្គ
16 សូមឲ្យព្រះអង្គប្រទានឲ្យមនុស្សខាងក្នុងរបស់អ្នករាល់គ្នារឹងមាំឡើងដោយសារអំណាចតាមរយៈវិញ្ញាណរបស់ព្រះអង្គស្របទៅតាមភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ
17 ដើម្បីឲ្យព្រះគ្រិស្ដគង់នៅក្នុងចិត្ដរបស់អ្នករាល់គ្នាតាមរយៈជំនឿ ហើយសូមឲ្យអ្នករាល់គ្នាដែលត្រូវបានចាក់ឫស និងចាក់គ្រឹះនៅក្នុងសេចក្ដីស្រឡាញ់
18 អាចយល់ច្បាស់ជាមួយពួកបរិសុទ្ធទាំងអស់អំពីទទឹង បណ្ដោយ ជម្រៅ និងកម្ពស់
19 ព្រមទាំងស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដដែលហួសពីការយល់ដឹង ដើម្បីឲ្យអ្នករាល់គ្នាបានពេញរហូតដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះជាម្ចាស់។
20 សូមឲ្យព្រះអង្គដែលអាចធ្វើលើសលប់ហួសពីសេចក្ដីទាំងឡាយដែលយើងសុំ ឬគិត ស្របតាមអំណាចដែលកំពុងធ្វើការនៅក្នុងយើង
21 បានប្រកបដោយសិរីរុងរឿងនៅក្នុងក្រុមជំនុំ និងនៅក្នុងព្រះគ្រិស្ដយេស៊ូគ្រប់ជំនាន់ អស់កល្បជានិច្ច អាម៉ែន។