2 អ្នករាល់គ្នាពិតជាបានឮហើយអំពីតួនាទីមើលការខុសត្រូវ ដែលជាព្រះគុណរបស់ព្រះជាម្ចាស់បានប្រទានមកឲ្យខ្ញុំសម្រាប់អ្នករាល់គ្នា
3 គឺព្រះអង្គបានបង្ហាញឲ្យខ្ញុំស្គាល់អាថ៌កំបាំងតាមរយៈការបើកសំដែងដូចដែលខ្ញុំបានសរសេរដោយសង្ខេបរួចហើយ
4 កាលអ្នករាល់គ្នាអានសេចក្ដីនោះ អ្នករាល់គ្នាអាចយល់បានអំពីចំណេះរបស់ខ្ញុំចំពោះអាថ៌កំបាំងរបស់ព្រះគ្រិស្ដ
5 ដែលមិនបានបង្ហាញឲ្យកូនចៅមនុស្សជំនាន់មុនៗស្គាល់ ដូចដែលបានបើកសំដែងដល់ពួកសាវក និងពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គនាពេលបច្ចុប្បន្ននេះតាមរយៈព្រះវិញ្ញាណឡើយ។
6 តាមរយៈដំណឹងល្អពួកសាសន៍ដទៃត្រលប់ជាអ្នករួមស្នងមរតក ជាអ្នករួមក្នុងរូបកាយតែមួយ ហើយជាអ្នករួមចំណែកសេចក្ដីសន្យានៅក្នុងព្រះគ្រិស្ដយេស៊ូ
7 ហើយខ្ញុំបានត្រលប់ជាអ្នកបម្រើដំណឹងល្អនេះតាមរយៈអំណោយទាន ជាព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យខ្ញុំស្របទៅតាមអំណាចដ៏មានអានុភាពរបស់ព្រះអង្គ។
8 ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន