១ ពេត្រុស 2:21-25 KCB

21 ដ្បិត​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​សម្រាប់​ការ​នេះ​ឯង​ ព្រោះ​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​សម្រាប់​អ្នក​រាល់គ្នាដែរ​ ដើម្បី​ទុក​គំរូ​ឲ្យ​អ្នក​រាល់គ្នា​ដើរ​តាម​លំអាន​របស់​ព្រះអង្គ​

22 ព្រះអង្គ​មិន​ដែល​ប្រព្រឹត្ដ​បាប​ ហើយ​ក៏​មិន​ដែល​ឃើញ​មាន​សេចក្ដី​បោក​ប្រាស់​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ។​

23 ពេ​លគេ​ប្រមាថ​ព្រះអង្គ​ ព្រះអង្គ​មិន​តបត​ទេ​ ពេល​ព្រះអង្គ​រងទុក្ខ​លំបាក​ ព្រះអង្គ​ក៏​មិន​បាន​គំរាម​កំហែង​គេ​ដែរ​ ផ្ទុយ​ទៅ​វិញ​ព្រះអង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដល់​ព្រះជាម្ចាស់​ដែល​ជំនុំជម្រះ​ដោយ​សុច្ចរិត។​

24 ព្រះអង្គ​បាន​ផ្ទុក​បាប​របស់​យើង​ក្នុង​រូបកាយ​របស់​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង​ ដើម្បី​ឲ្យយើង​បាន​ស្លាប់​ខាង‍​ឯ​បាប​ ហើយ​រស់​ខាង​ឯ​សេចក្ដី​សុចរិត​វិញ​ អ្នក​រាល់គ្នា​ក៏បាន​ជា​សះស្បើយ​ដោយ​សារ​របួស​របស់​ព្រះអង្គ​

25 ដ្បិត​កាល​ពីដើម​អ្នក​រាល់គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វង​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​បាន​ត្រលប់​មក‍​ឯ​អ្នក​គង្វាល​ និង​អ្នក​មើល​ថែ​ព្រលឹង​របស់​អ្នក​រាល់គ្នា​វិញ​ហើយ។​