7 រីឯប្ដីរាល់គ្នាក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួនដោយយល់ថាមនុស្សស្រីជាភាជនៈដែលខ្សោយជាង ហើយចូរផ្ដល់កិត្ដិយសដល់នាងទុកជាអ្នករួមទទួលមរតកព្រះគុណនៃជីវិត ដើម្បីកុំឲ្យមានអ្វីមកបង្អាក់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ។
8 នៅទីបញ្ចប់នេះ ចូរឲ្យអ្នកទាំងអស់គ្នាមានគំនិតតែមួយ មានចិត្ដអាណិតអាសូរ មានចិត្ដស្រឡាញ់គ្នាដូចជាបងប្អូន ចិត្ដសន្ដោស និងចិត្តសុភាពចុះ។
9 ចូរកុំធ្វើការអាក្រក់តបស្នងនឹងការអាក្រក់ ឬពោលពាក្យប្រមាថតបស្នងនឹងពាក្យប្រមាថឡើយ ផ្ទុយទៅវិញចូរឲ្យពរគេ ព្រោះព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាសម្រាប់ការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរទុកជាមរតក
10 ដ្បិតអ្នកដែលស្រឡាញ់ជីវិត ហើយចង់ឃើញថ្ងៃល្អ អ្នកនោះត្រូវចេះទប់អណ្ដាតខ្លួន កុំឲ្យនិយាយអាក្រក់ ព្រមទាំងទប់បបូរមាត់ខ្លួន កុំឲ្យពោលពាក្យបោកប្រាស់ឡើយ។
11 ចូរឲ្យអ្នកនោះចៀសវាងពីការអាក្រក់ ហើយប្រព្រឹត្ដល្អវិញ ចូរឲ្យអ្នកនោះស្វែងរក ព្រមទាំងដេញតាមសេចក្ដីសុខសាន្ដចុះ។
12 ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមើលមនុស្សសុចរិត ឯព្រះកាណ៌របស់ព្រះអង្គក៏ស្ដាប់សេចក្ដីអធិស្ឋានរបស់គេដែរ ប៉ុន្ដែព្រះភក្ដ្ររបស់ព្រះអង្គប្រឆាំងនឹងពួកអ្នកប្រព្រឹត្ដអាក្រក់វិញ។
13 បើអ្នករាល់គ្នាមានចិត្ដប្ដូរផ្ដាច់ប្រព្រឹត្ដល្អ តើអ្នកណានឹងធ្វើបាបអ្នករាល់គ្នា?