5 សូមព្រះអម្ចាស់នាំចិត្តអ្នករាល់គ្នាទៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងការស៊ូទ្រាំរបស់ព្រះគ្រិស្ដចុះ។
6 ឥឡូវនេះ បងប្អូនអើយ! យើងបង្គាប់អ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា ចូរចៀសឲ្យផុតពីបងប្អូនណាដែលរស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនស្របតាមសេចក្ដីដែលអ្នករាល់គ្នាបានរៀនពីយើង
7 ដ្បិតអ្នករាល់គ្នាដឹងហើយថា ត្រូវយកតម្រាប់តាមយើងរបៀបណា ព្រោះយើងមិនបានរស់នៅដោយគ្មានសណ្ដាប់ធ្នាប់ក្នុងចំណោមអ្នករាល់គ្នាទេ
8 យើងក៏មិនបានបរិភោគអាហាររបស់អ្នកណាម្នាក់ដោយទទេដែរ គឺយើងធ្វើការនឿយហត់ ហើយលំបាកទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ
9 នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនោះទេ គឺយើងធ្វើជាគំរូ ដើម្បីឲ្យអ្នករាល់គ្នាយកតម្រាប់តាមយើងវិញ
10 ដ្បិតកាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាអំពីការនេះដែរថា បើអ្នកណាមិនចង់ធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគទេ
11 ព្រោះយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនធ្វើការអ្វីសោះ ប៉ុន្ដែចូលចិត្ដជ្រៀតជ្រែកកិច្ចការអ្នកដទៃ។