3 ចូររួមទុក្ខលំបាកក្នុងនាមជាទាហានដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ។
4 មិនដែលមានអ្នកណាធ្វើទាហានហើយនៅតែជាប់ទាក់ទងនឹងកិច្ចការក្នុងជីវិតទេ គឺឲ្យតែពេញចិត្ដមេកំណែនរបស់ខ្លួនប៉ុណ្ណោះ។
5 បើមានអ្នកណាម្នាក់ចូលរួមក្នុងការប្រកួត គេមិនទទួលបានមកុដឡើយ លើកលែងតែគេប្រកួតឲ្យត្រូវតាមច្បាប់។
6 កសិករដែលធ្វើការនឿយហត់ត្រូវតែទទួលបានផលមុនគេ។
7 ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានការយល់ដឹងក្នុងការទាំងអស់។
8 ចូរនឹកចាំពីព្រះយេស៊ូគ្រិស្ដដែលមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញ ព្រះអង្គជាពូជពង្សស្តេចដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស
9 ហើយខ្ញុំបានរងទុក្ខលំបាកដោយព្រោះដំណឹងល្អនេះរហូតដល់ជាប់ចំណងដូចជាមនុស្សមានទោសធ្ងន់ ប៉ុន្ដែព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានជាប់ចំណងទេ។