7 ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានការយល់ដឹងក្នុងការទាំងអស់។
8 ចូរនឹកចាំពីព្រះយេស៊ូគ្រិស្ដដែលមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញ ព្រះអង្គជាពូជពង្សស្តេចដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស
9 ហើយខ្ញុំបានរងទុក្ខលំបាកដោយព្រោះដំណឹងល្អនេះរហូតដល់ជាប់ចំណងដូចជាមនុស្សមានទោសធ្ងន់ ប៉ុន្ដែព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានជាប់ចំណងទេ។
10 ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមជាមួយនឹងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចផង។
11 ពាក្យនេះគួរឲ្យជឿ បើយើងបានស្លាប់ជាមួយព្រះអង្គ នោះយើងក៏នឹងរស់ជាមួយព្រះអង្គដែរ
12 បើយើងស៊ូទ្រាំ នោះយើងនឹងសោយរាជ្យជាមួយព្រះអង្គ បើយើងមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏មិនទទួលស្គាល់យើងវិញដែរ
13 ទោះជាយើងមិនស្មោះត្រង់ ក៏ព្រះអង្គនៅតែស្មោះត្រង់ ដ្បិតព្រះអង្គមិនអាចបដិសេធខ្លួនឯងបានទេ។