២ ធីម៉ូថេ 3:11-17 KCB

11 ព្រមទាំង​ការ​បៀតបៀន​ និង​ការ​រងទុក្ខ​លំបាក​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​ក្រុង​ឤន់ទីយ៉ូក​ ក្រុង​អ៊ីកូនាម​ និង​ក្រុង​លីស្រ្តា​ គឺ​ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន​យ៉ាង​ខ្លាំង‍​ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​សង្គ្រោះ​ខ្ញុំ​ពី​សេចក្តី​ទាំង​អស់​នោះ​

12 ហើយ​អស់​អ្នក​ដែល​ចង់​រស់នៅ​ដោយ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ក៏​នឹង​ត្រូវ​គេ​បៀតបៀន​ដែរ​

13 រីឯ​មនុស្ស​អាក្រក់​ និង​ពួក​បោកប្រាស​វិញ​នឹង​កាន់​តែ​អាក្រក់​ទៅ‍ៗ​ ទាំង​បោកបញ្ឆោត​គេ​ ហើយ​ខ្លួន​ឯង​ក៏​ចាញ់​បោក​គេ​ដែរ​

14 ប៉ុន្តែ​អ្នក​វិញ​ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន​ និង​ជឿ​ប្រាកដ​ដោយ​ដឹង​ថា​ អ្នក​បាន​រៀន​ពី​អ្នកណា​

15 ហើយ​អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ​តាំង​ពី​តូច​ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​

16 ដ្បិត​គ្រប់​ទាំង​បទ​គម្ពីរ​ព្រះជាម្ចាស់​បាន​បណ្ដាល​ឲ្យ​សរសេរ​ឡើង​ ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន​ ការ​រំឮក​ឲ្យ​ដឹង​ខ្លួន​ ការ​កែ​តម្រង់​ និង​ការ​អប់រំ​អំពី​សេចក្ដី​សុចរិត​

17 ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះជាម្ចាស់​បាន​គ្រប់​លក្ខណ៍​ ហើយ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​បែប​យ៉ាង‍។​